ជ្រើសរើសភាសា: Khmer Khmer English English

ព័ត៌មានថ្មីៗ



វេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០
វេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០
នាថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោក​ យិន​ ប៊ុនអាន​ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពត​ និងលោកលោកស្រី​ ប្រធានការិយាល័យជំនាញ​ បានចូលរួមវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានអចិន្ដ្រៃយ៍ នៃ គ.ជ.អ.ប. និងជាប្រធានក្រុមការងារបចេ្ចកទេសអន្តរក្រសួង បានអញ្ជើញដឹកនាំប្រតិភូអន្តរក្រសួង ប្រតិភូរាជធានី ខេត្តទាំង២៤ ចូលរួមក្នុងវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រៀបចំដោយរដ្ឋបាលខេត្តកំពត ដែលមានការអញ្ជើញជាគណៈធិបតីពីសំណាក់ ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិនអភិបាលនៃគណៈអភិបាលខេត្តកំពត។
វេទិកានេះមានគោលបំណងពិគ្រោះពិភាក្សារវាងរាជរដ្ឋាភិបាលជាមួយ នឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយ សម្រាប់សម្រួចការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០។
វេទិកានេះក៏មានការចូលរួមពីឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋ មន្ទីរអង្គភាពជុំវិញខេត្ត តំណាងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ តំណាងអង្គការសង្គមស៊ីវិល តំណាងសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងអ្នកពាក់ព័ន្ធនានា សរុប៤៩២ រូប ស្រី៨៣ រូប។
គួរបញ្ជាក់ផងដែលថាការរៀបចំវេទិកានេះត្រូវធ្វើឡើងជារៀងរាល់៣ឆ្នាំម្តង ដោយចាប់ផ្តើមអនុវត្តដំបូងពីឆ្នាំ២០២៤ មានរយៈពេល ២ថ្ងៃ ក្រោមប្រធានបទស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០” ។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៤
ថ្ងៃពុធ ៨ រោច ខែភទ្របទ ឆ្នាំរោង​ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤​
ថ្នាក់ដឹកនាំ​ ប្រធាន​ អនុប្រធានការិយាល័យ​ នៃមន្ទីរសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ខេត្តកំពត​ បានចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៤ (ប្រជុំបន្ត) តាមរយៈប្រព័ន្ធ Video Conference ។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំពិភាក្សា​ស្តីពី​ សេដ្ឋកិច្ចរបស់ខេត្ត​ និងតួនាទីរបស់មន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​
ថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤
លោក​ យិន​ ប៊ុនអាន ប្រធានមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តកំពត​ បានជួបពិភាក្សាជាមួយលោកស្រី​ ហរី​ដហល​ ឌីលីព​ ដាម៉ានី​ (​Ms Hrydhal Dilip Damani)​ អ្នកឯកទេសសេដ្ឋកិច្ច​ និងលោក​ នាង​ សុភ័ណ្ណតារា​ អនុប្រធានក្រុមទីប្រឹក្សាបច្ចេកទេស​/អ្នកឯកទេសសេដ្ឋកិច្ច​ របស់ធានាគារអភិវឌ្ឍន៏អាសុី​ (ADB) ដេីម្បីប្រមូលទិន្នន័យ​ និងព័ត៌មានសម្រាប់គាំទ្រដល់ដំណេីរការកសាងផែនការរៀបចំប្លង់គោល​ ប្រេីប្រាស់ដី​ និងផែនការប្រេីប្រាស់ដីក្រុងកំពត​ ។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ ២០២៤
អានបន្ថែម
ក្រុមការងារមន្ទីរសេដ្ឋកិច្ច និងហិរញ្ញ​ត្ថុខេត្តកំពត ចុះជំរុញ បង្ហាត់បង្ហាញដល់រដ្ឋបាលឃុំ​ ការរៀបចំតារាងប្រៀបធៀប និងកើនឡើង ថយចុះទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣
ក្រុមការងាររបស់ការិយាល័យជំនាញ​ នៃមន្ទីរ​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ខេត្តកំពត​ បានចុះដល់ទីតាំង​ សាលាឃុំត្រេពាំងបី​ សាលាឃុំមានជ័យ​ ស្រុកឈូក​ និង​សាលាឃុំល្អាង​ ស្រុកដងទង់​ ដេម្បីជំរុញ​ និងបង្ហាត់បង្ហាញ​ដល់រដ្ឋបាលឃុំ​ ដែលមិនទាន់បានរៀបចំតារាងប្រៀបធៀប​ និងកេីនឡេីង​ ថយចុះ​ទ្រព្យសម្បត្តិ​រដ្ឋឆ្នាំ២០២៣​ ។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៩ ខែកញ្ញា ឆ្នាំ ២០២៤
អានបន្ថែម
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត ប្រគេនទានវស្សា វត្តចំនួន ០៥ នៅ ឃុំទទុង ស្រុកដងទង់
ថ្ងៃសុក្រ ៤រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨​ ត្រូវនឹង ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤
​ក្រោមការដឹកនាំរបស់លោក​ យិន​ ប៊ុនអាន​ ប្រធានមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តកំពត​ បាន​ចាត់តាំងលោក​ អ៊ាង​ ប្រុស​ អនុប្រធានមន្ទីរ​ លោក​ អាន​ ម៉ារ៉ាដា​ អនុប្រធាន
មន្ទីរ​ ព្រមទាំង លោក​ លោកស្រី​ ប្រធានការិយាល័យ​ មន្ត្រីការិយាល័យ​ បាននាំយក ទានព្រះវស្សា​ ៥គូរ​ ភេសជ្ជៈ​ ០៥​ កេស​​ ទឹកសុទ្ធ​ ០៥កេស​ និងបច្ច័យមួយចំនួន​ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា​ ចំនួន​ ០៥វត្ត​ នៅឃុំទទុង ស្រុកដងទង់​ ​ ។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ ២០២៤
អានបន្ថែម
កម្រងរូបភាព ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពតគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA)

កម្រងរូបភាព ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា និងគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសខេត្តឥសាន្តទាំង៤ របស់កម្ពុជា​ ។

អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត
ថ្ងៃអង្គារ ២កើត ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤
លោក យិន​ ប៊ុនអាន​ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានអញ្ជើញអមដំណើរឯកឧត្តម ចាន់​ ថា​ អភិបាលរងនៃគណៈអភិបាលខេត្ត បាន​អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពតក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សា ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ អមដោយអគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋបាលខេត្តកំពត។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ ២០២៤
អានបន្ថែម
អបអរពិធីបេីកការដ្ឋានសាងសង់ព្រែកជីក​ ហ្វូណនតេជោ​ ថ្ងៃទី​ ០៥​ ខែសីហា​ ឆ្នាំ២០២៤
  • ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត បានចូលរួមអបអរពិធីបេីកការដ្ឋានសាងសង់ព្រែកជីក​ ហ្វូណនតេជោ​ ថ្ងៃទី​ ០៥​ ខែសីហា​ ឆ្នាំ២០២៤ ដែលជាគម្រោងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ។ ពិធីបើកការដ្ឋានព្រែកជីកដែលមានគុណប្រយោជន៍មហាសាលសម្រាប់ជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅចំណុច​ចាប់​ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ពិធីដែលប្រព្រឹត្តឡើងយ៉ាងមហោឡារិកនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ពិធីដ៏មហារីករាយ​នេះ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត ប្រជាពលរដ្ឋសរុបជិត២ម៉ឺននាក់។
  • ព័ត៌មានអំពើគម្រោងព្រែកជីក ហ្វូណនតេជោ

    ទី១- ត្រូវបានតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ។

    ទី២- គ្រោងចំណាយថវិកាសរុបប្រមាណ ១ ៧០០ លានដុល្លារអាមេរិក ជាប្រភេទគម្រោងវិនិយោគ BOT (Build-Operate-Transfer)។

    ទី៣- ទីតាំងគឺចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។

    ទី៤- ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

    ទី៥- តាមការប៉ាន់ស្មាន មានចំនួនប្រជាជនសរុបប្រមាណ ១លាន៦សែននាក់ រស់នៅអមសងខាងព្រែកជីកនេះ និងទទួលផលពីព្រែកជីកនេះ។

    ទី៦- ព្រែកជីកនេះ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ (បញ្ជាក់៖ ជម្រៅនាវា ៤,៧ម៉ែត្រ)

    ចំពោះហេដ្ឋារចនាសម្ព័ន្ធ៖ សន្ទះផ្លូវនាវាចរណ៍មាន ០៣កន្លែង ស្ពាន ១១កន្លែង ផ្លូវអមសងខាងប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ។ ដោយគ្រោងសាងសង់ប្រើប្រាស់ពេលវេលាចំនួន ០៤ឆ្នាំ ហើយគ្រោងនឹងចាប់ផ្តើមសាងសង់ នៅចុងឆ្នាំ២០២៤។

    អត្ថប្រយោជន៍៖ កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ការជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។

អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៥ ខែសីហា ឆ្នាំ ២០២៤
អានបន្ថែម
​វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធ SARMIS និងពិនិត្យតាមដានការចុះបញ្ជីប្រតិបត្តិការក្នុងប្រព័ន្ធ ជូនដល់​ រដ្ឋបាលឃុំ សង្កាត់​ ក្នុងខេត្តកំពត
នាថ្ងៃសុក្រ ១៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៤​
មន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តកំពត​ ក្រោមការដឹកនាំ​ របស់លោក​ អាន​ ម៉ារ៉ាដា​ អនុប្រធានមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ បានរៀបចំ​វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធ SARMIS និងពិនិត្យតាមដានការចុះបញ្ជីប្រតិបត្តិការក្នុងប្រព័ន្ធ ជូនដល់​ រដ្ឋបាលឃុំ សង្កាត់​ ក្នុងខេត្តកំពត ដោយសមាសភាពចូលរួមចំនួន​ ១១០នាក់​ ។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយ​បញ្ជ្រៀប​ការយល់ដឹង​អំពីការប្រេីប្រាស់ប្រព័ន្ធគ្រប់គ្រងបុគ្គលិក​ (MEF Profile) និងស្វែងរកធាតុចូលបន្ថែម​ ដេី​ម្បីពង្រឹងយន្តការលេីការអនុវត្តការស្រង់វត្តមា​នដោយស្វ័យប្រវត្តិជំនួសដោយការចុះហត្ថលេខាដោយដៃ​
នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨​ ត្រូវនឹង ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤
ក្រោមការដឹកនាំរបស់​លោក​ យិន​ ប៊ុនអាន​ ប្រធានមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តកំពត​ និងលោក​ ស៊ូ​ សុីផាណូ​ អនុប្រធាននាយកដ្ឋាន​បុគ្គលិក​ បានរៀបការផ្សព្វផ្សាយ​ បញ្ជ្រៀប​ការយល់ដឹង​អំពីការប្រេីប្រាស់ប្រព័ន្ធគ្រប់គ្រងបុគ្គលិក​ (MEF Profile) និងស្វែងរកធាតុចូលបន្ថែម​ ដេី​ម្បីពង្រឹងយន្តការលេីការអនុវត្តការស្រង់វត្តមា​នដោយស្វ័យប្រវត្តិជំនួសដោយការចុះហត្ថលេខាដោយដៃ​ ។
ក្នុងឱកាសនោះ​ លោកប្រធានមន្ទីរ​ បានមានប្រសាសន៍​ថា​សូមមន្ត្រីរាជការទាំងអស់របស់មន្ទីរសដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តកំពត​ ត្រូវ​ Scan​ (ចុះវត្តមាន​តា​មប្រព័ន្ធគ្រប់គ្រងបុគ្គលិក​ MEF Profle ) អោយបាន​ត្រឹមត្រូវ​ វេ​នពេលព្រឹក​ ៤​ ម៉ោង​ និងពេលរសៀល​ ៤​ ម៉ោង​ តាមការណែនាំរបស់​ នាយកដ្ឋានបុគ្គលិក​ ។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០១ ខែសីហា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំស្តពីការគ្រប់គ្រងរដ្ឋបាលក្រុងស្រុក សម្រាប់ក្រុមប្រឹក្សា ក្រុងស្រុក អាណត្តិទី៤
ថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ត្រូវនឹង ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤
លោក យិន ប៊ុនអាន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត បានចូលរួមកិច្ចប្រជុំការគ្រប់គ្រងរដ្ឋបាល​ ក្រុ​ង​ ស្រុក​ សម្រាប់ក្រុមប្រឹក្សា​ ក្រុង​ ស្រុក​ អាណត្តិទី៤​
និងបានរៀបចំធ្វេីបទបង្ហាញស្តីអំពី​ការរៀបចំ​គ្រោងថវិកាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ​ និងការរៀបចំការគ្រប់គ្រងបញ្ជីសារពេីភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ​ អោយបានត្រឹមត្រូវ និងទាន់ពេលវេលា ។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំ​ពិភាក្សា​ ជាមួយអង្គភាពពាក់ព័ន្ធ​ ដេីម្បីពិភាក្សា​ ពិនិត្យ​ទិន្នន័យ​និងផ្តល់ជាធាតុចូល​សំខាន់ៗ​ ក្នុងការធ្វេីបច្ចុប្បន្នភាពទិន្នន័យផ្លូវការ​ ដេីម្បីឆ្លេីយតបតាមគោលនយោបាយរបស់​ ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​
នៅព្រឹកថ្ងៃ​ ចន្ទ​ ៣រោច​ ខែ​ជេស្ឋ​ ឆ្នាំរោង​ ឆស័ក​ ព.ស​២៥៦៨ត្រូវនិងថ្ងៃទី​ ២៤​ ខែ​មិថុនា​ ឆ្នាំ២០២៤
មន្ទីរ​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ខេត្តកំពត​ បានរៀបចំកិច្ចប្រជុំ​ពិភាក្សា​ ជាមួយអង្គភាពពាក់ព័ន្ធ​ ដេីម្បីពិភាក្សា​ ពិនិត្យ​ទិន្នន័យ​និងផ្តល់ជាធាតុចូល​សំខាន់ៗ​ ក្នុងការធ្វេីបច្ចុប្បន្នភាពទិន្នន័យផ្លូវការ​ ដេីម្បីឆ្លេីយតបតាមគោលនយោបាយរបស់​ ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៤ ខែមិថុនា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំពិនិត្យឡើងវិញនូវវឌ្ឍនភាពការស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នភាពស្ថិតិលើទី តាំងដីរដ្ឋ ដែលបានចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ

នាព្រឹកថ្ងៃចន្ទ ទី ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមការដឹកនាំកិច្ចប្រជុំដោយលោក យិន ប៊ុនអាន ប្រធានមន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត បានរៀបចំកិច្ចប្រជុំពិនិត្យឡើងវិញនូវវឌ្ឍនភាពការស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នភាពស្ថិតិលើទី តាំងដីរដ្ឋ ដែលបានចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពការស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នភាពស្ថិតិលើដីរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធិភាព តម្លាភាព សក្ត័សិទ្ធិភាព មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងរៀបចំកិច្ចប្រជុំពិនិត្យឡើងវិញនូវវឌ្ឍនភាពការស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នភាពស្ថិតិលើទីតាំងដីរដ្ឋ និងការធ្វើបណ្ណកម្មសិទ្ធលើទីតាំងដីរដ្ឋរបស់មន្ទីរអង្គភាពជំនាញ រដ្ឋបាល ក្រុង ស្រុក។

យោង: អនុក្រឹត្យលេខ ៦៦ អនក្រ.កប ចុះថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៧ ស្តីពីវិធាន និងនីតិវិធីគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់រាជរដ្ឋាភិបាល ។

លិខិតលេខ ១០៣៤៨ សហវ. អខច ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២២ ស្តីពីការជំរុញធ្វើបណ្ណសម្គាល់ កម្មសិទ្ធិលើទីតាំងដីរដ្ឋ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។


អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៧ ខែមិថុនា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រផ្សព្វផ្សាយសារាចណែនាំលេខ​ ០៦​ សរ​ ចុះថ្ងៃទី​ ១៣​ ខែ​ ឧសភា​ ឆ្នាំ២០២៤​ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៥​-២០២៧​ និងការរៀបចំសេចក្តីព្រៀងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥​
នាថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹង ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤
មន្ទីរសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ខេត្តកំពត​ បានរៀបចំកិច្ចប្រផ្សព្វផ្សាយសារាចណែនាំលេខ​ ០៦​ សរ​ ចុះថ្ងៃទី​ ១៣​ ខែ​ ឧសភា​ ឆ្នាំ២០២៤​ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៥​-២០២៧​ និងការរៀបចំសេចក្តីព្រៀងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥​
ក្រោមការដឹកនាំដោយលោក​ យិន​ ប៊ុនអា​ន​ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពត​ និងតំណាងក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ដោយមា​នការចូលរួមពីលោក​ លោកស្រីតំណាងប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត​
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ ២០២៤
អានបន្ថែម
ពិធីបេីកសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត ដែលសាង​សង់រួចរាល់ដំណាក់កាលទី១
ថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹង ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤
-----
លោកប្រធាន​មន្ទីរ​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ លោកអនុប្រធានមន្ទីរ​ លោកស្រី​ប្រធានការិយាល័យ​ បានចូលរួមពិធីបេីកសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត ដែលសាង​សង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ ១៤០លានដុល្លារអាមេរិក​ ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៦ ខែមិថុនា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិភាក្សាអំពី “ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤”
នាព្រឹក ថ្ងៃពុធ ៧រោច ខែ ពិសាខ ឆ្នាំ រោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៤
------
ថ្នាក់ដឹកនាំ​ ប្រធានការិយាល័យ​ អនុប្រធានការិយាល័យ​ នៃមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តកំពត​ បានចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិភាក្សាអំពី “ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤”ក្រោមអធិបតីភាព​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​(គ.ហ.ស.) តាមរយៈប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងជាសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះបានពិភាក្សាលើរបៀបវារៈចំនួន ២ រួមមាន៖
១. ការពិនិត្យលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤
២. ផ្សេងៗ។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឲ្យអនុវត្តគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈ Video Conference​
ថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី២១ ខែឧសភា​ ឆ្នាំ២០២៤​ ​
មន្ត្រីរាជការ​នៃមន្ទីរ​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ បានចូលរួ​មសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឲ្យអនុវត្តគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈ Video Conference​ ។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ ២០២៤
អានបន្ថែម
សេចក្តីជូនដំណឹង
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ ២០២៤
អានបន្ថែម
ញត្តិគាំទ្រ


អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយ​ប្រកាស​ ស្តីពីការគ្រប់គ្រង​អាជីវកម្មអចលវត្ថុ​ និងអាជីវកម្មបញ្ចាំ​ និងប្រាតិភោគដោយអនុប្រទាន
នាថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧
ត្រូវនឹង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤
--------
​មន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ខេត្តកំពត​ បានរៀចំ​កិច្ចប្រជុំផ្សព្វផ្សាយ​ប្រកាស​ ស្តីពីការគ្រប់គ្រង​អាជីវកម្មអចលវត្ថុ​ និងអាជីវកម្មបញ្ចាំ​ និងប្រាតិភោគដោយអនុប្រទាន
ក្រោមអធិបតីភាព​ ឯកឧត្តម​ ជូ​ វណ្ណះ ជាអគ្គនាយក​នៃ​និយ័តករអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបញ្ចាំ​ (ន.អ.ប​ ),ឯកឧត្តម​ ចាន់​ ថា​ អភិបាល​រងខេត្តកំពត​ និងលោក​ យិន​ ប៊ុន​អាន​ ប្រធានមន្ទីរសេដ្ឋកិច្ច​និងហិរញ្ញវត្ថុខេត្តកំពត​
ដោយមានការចូលរួម ៖
-លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត
-លោកប្រធានសាខាពន្ធដារខេត្ត
-លោក-លោកស្រី ប្រធានការិយាល័យដែនដីទាំង ០៩ក្រុង-ស្រុក
-លោក-លោកស្រី អធិការ នៃអធិការដ្ឋាននគបាលទាំង ០៩ ក្រុង-ស្រុក
-លោក-លោកស្រី មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានទាំង៩ក្រុង-ស្រុក
-លោក-លោកស្រី មេឃុំ ចៅសង្កាត់ពាក់ព័ន្ធ ៖
ក្រុងកំពត ទាំង០៥ សង្កាត់​ ក្រុងបូគោ ទាំង០៣ សង្កាត់​ ស្រុកទឹកឈូ ចំនួន ០៣ឃុំ មាន៖ ឃុំម៉ាក់ប្រាង្គ ឃុំជុំគ្រៀល ឃុំត្រពាំងធំ​ ស្រុកអង្គរជ័យ ចំនួន ០៣ឃុំ មាន៖ ឃុំតានី ឃុំអង្គរជ័យ ឃុំចំប៉ី​ ស្រុកបន្ទាយមាសចំនួន៣ឃុំ មាន៖ ឃុំព្រៃទន្លេ ឃុំទូកមាសខាងលិច ឃុំសំរោងលើ​ ស្រុកឈូក ចំនួន ០៣ឃុំ មាន៖ ឃុំសត្វពង ឃុំឈូក ឃុំបឹងនិមល​ ស្រុកជុំគីរី ចំនួន ០២ឃុំ មាន៖ ឃុំត្រពាំងរាំង ឃុំស្វាយអណ្ឌិត​ ស្រុកដងទង់ ចំនួន ០៣ឃុំ មាន៖ ឃុំដងទង់ ឃុំល្អាង ឃុំអង្គរមាស
​ស្រុកកំពង់ត្រាច ចំនួន ០៤ឃុំ មាន៖ ឃុំកំពង់ត្រាចខាងកើត ឃុំឬស្សីស្រុកខាងលិច​ ឃុំអង្គសុរភី ឃុំព្រែកក្រឹស។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ ២០២៤
អានបន្ថែម
សេចក្តីជូនដំណឹង


អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំស្តីពីរៀបចំកម្មវិធី​ តារាងកេីនឡេីង និងថយចុះ​ ទ្រព្យសម្បត្តិ​រដ្ឋប្រចាំឆ្នាំ២០២៣​ កម្មវិធីត្រួតពិនិត្យ​ ផ្គូរផ្គង​ និងវាយតម្លៃ​ លេីការរៀបចំការគ្រប់គ្រង​ បញ្ជីសារពេីភណ្ឌ​ ទ្រព្យសម្បត្តិ​រដ្ឋ​ និងពិធីប្រគល់​ ទទួល​ កុំព្យូទ័រចំនួន​ ១៥​គ្រឿង​

ថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧​​​​ត្រូវនឹង ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤

មន្ទីរសេដ្ឋកិច្ច​និងហិរញ្ញវត្ថុខេត្តកំពត​ បានរៀបចំកម្មវិធី​ តារាងកេីនឡេីង និងថយចុះ​ ទ្រព្យសម្បត្តិ​រដ្ឋប្រចាំឆ្នាំ២០២៣​ កម្មវិធីត្រួតពិនិត្យ​ ផ្គូរផ្គង​ និងវាយតម្លៃ​ លេីការរៀបចំការគ្រប់គ្រង​ បញ្ជីសារពេីភណ្ឌ​ ទ្រព្យសម្បត្តិ​រដ្ឋ​ និងពិធីប្រគល់​ ទទួល​ កុំព្យូទ័រចំនួន​ ១៥​គ្រឿង​ របស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ​ ជូនដល់​ ឃុំសង្កាត់​ ដេីម្បីគាំទ្រ​ ការប្រើប្រាស់​ប្រព័ន្ធ​ SARMIS ។

ក្រោមអធិបតីភាព​ ឯកឧត្តម​ ចាន់​ថា​ អភិបាលរង​នៃគណៈអភិបាលខេត្ត​កំពត​ ,​ លោក​ យិន​ ប៊ុនអាន​ ប្រធានមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តកំពត និង​ លោក​ ម៉ុម​ ថាណូ​ អនុប្រធាននាយដ្ឋាន​ គ្រប់គ្រងទ្រព្យសម្ប​ត្តិ​រដ្ឋក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ ដោយមានការចូលរួ​ម​ ពីមន្ត្រីរាជការនៅតាម​បណ្តាអង្ភភាព​ មន្ទីរជំនាញ​ រដ្ឋបាលខេត្ត​ ក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ ក្នុងខេត្តកំពត​ ។

អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ ២០២៤
អានបន្ថែម
អបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
នាព្រឹកថ្ងៃសុក្រ ៤កេីត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ខែមេសា ឆ្នាំ២០២៤, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត​ បានប្រារព្ធពិធីសូត្រមន្ត ដើម្បីលើករាសី ប្រោះព្រំ ទទួលពរជ័យពីព្រះសង្ឃ​ និងរបាំត្រុដ​ ដើម្បីប្រសិទ្ធនូវសព្ទសាធុការពរជូនមន្ត្រីរាជការទាំងអស់​ និងបណ្ដេញឧបទ្រពចង្រៃដែលកើតមានឡើងកាលពីឆ្នាំចាស់មកនេះ ឲ្យវិនាសចេញ និងនាំមង្គលល្អជំនួសមកវិញ។
សូមទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យ ជ័យមង្គល កើតមានដល់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងក្រុមគ្រួសារ ទទួលបានសិរីសួស្ដី ជ័យមង្គល វិបុលសុខ មហាប្រសើរ និងរីកចម្រើនជាមួយគ្នាជានិរន្តរ៍ ។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំដើម្បី ពិនិត្យវឌ្ឍនភាពលើការងារពាក់ព័ន្ធស្នើសុំ ធ្វើបណ្ណកម្មសិទ្ធលើដីរដ្ឋដែល បានចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
កិច្ចប្រជុំដើម្បី ពិនិត្យវឌ្ឍនភាពលើការងារពាក់ព័ន្ធស្នើសុំ ធ្វើបណ្ណកម្មសិទ្ធលើដីរដ្ឋដែល បានចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
---------
ថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹង ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤
____________
មន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តកំពត​ ក្រោមការដឹកនាំកិច្ចប្រជុំដោយ​ លោក​ អាន​ ម៉ារ៉ាដា​ អនុប្រធានមន្ទីរ​ និងតំណាងមន្ទីរ​រៀបចំដែនដី​ នគររូបនីយ​កម្ម​ និងសំណង​់​ បានរៀប​ចំកិច្ចប្រជុំ​ ពិនិត្យវឌ្ឍនភាពលើការងារពាក់ព័ន្ធស្នើសុំ ធ្វើបណ្ណកម្មសិទ្ធលើដីរដ្ឋដែល បានចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យមានប្រសិទ្ធិភាព តម្លាភាព សក្ត័សិទ្ធិភាព មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងរៀបចំកិច្ចប្រជុំពិនិត្យ ពិគ្រោះ និងសម្របសម្រួលដោយផ្ទាល់រាល់ការយឺតយ៉ាវ ទាក់ទងទៅនឹងបែបបទរដ្ឋបាលមួយចំនួន ឬករណីដីមានទំនាស់និងបញ្ហាប្រឈមនានាពាក់ព័ន្ធ និងការធ្វើបណ្ណកម្ម សិទ្ធលើទីតាំងដីរដ្ឋរបស់មន្ទីរអង្គភាពជំនាញ រដ្ឋបាល ក្រុង ស្រុក​ ឃុំ​ សង្កាត់​ ។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ ២០២៤
អានបន្ថែម
សេចក្តីជូនដំណឹងស្តពីអាជីកម្មបញ្ចាំ និងអាជីវកម្មប្រាតិភោគដោយអនុប្រទាន


អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ ២០២៤
អានបន្ថែម
​ពិធីបិទ​វគ្គឆ្នាំ២០២៣​ និងបេីកវគ្គឆ្នាំ២០២៤​ នៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខដំណែង​
ថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនឹង ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤
លោកប្រធាន​មន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ខេត្តកំពត​ បានចូលរួម​ពិធីបិទ​វគ្គឆ្នាំ២០២៣​ និងបេីកវគ្គឆ្នាំ២០២៤​ នៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខដំណែង​ នៅសណ្ឋាគារ​សុខាភ្នំពេញ​ រាជធានីភ្នំពេញ​ ។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៨ ខែមីនា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំក្រសួងពិនិត្យលើការរៀបចំឯកសារវិភាគមុខងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដំណាក់កាលទី១

នាព្រឹក ថ្ងៃ ព្រហស្បតិ៍ ១៥ រោច ខែ មិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក យិន​ ប៊ុនអានប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានដឹកនំាលោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ "កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំក្រសួងពិនិត្យលើការរៀបចំឯកសារវិភាគមុខងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដំណាក់កាលទី១" តាមប្រព័ន្ធវីដេអូ conference កម្មវិធី zoom។

អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១១ ខែមករា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បី

នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤

លោក យិន ប៊ុនអាន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត និងសហការី បានចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី៤ និងឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom ) ។

អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ ២០២៤
អានបន្ថែម
សិក្ខាសាលាបញ្ជ្រៀបការយល់ដឹងស្តីពី “ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម និងគណនេយ្យភាព (PMAS)” សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

នាថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដឹកនាំដោយឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ (អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ ព្រមទាំងមន្ត្រីជំនាញជាន់ខ្ពស់ និង មន្ត្រីជំនាញ នៃ អ.គ.ហ. បានរៀបចំសិក្ខាសាលាបញ្ជ្រៀបការយល់ដឹងស្តីពី “ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម និងគណនេយ្យភាព (PMAS)” សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការចូលរួមពីបណ្តាអគ្គនាយកដ្ឋាន ក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត។ ការរៀបចំសិក្ខាសាលានេះ ក្នុងគោលបំណងសម្រាប់បង្ហាញជូនដល់សិក្ខាកាមលើប្រព័ន្ធ PMAS សម្រាប់ជំនួយដល់ការរៀបចំផែនការសកម្មភាព របស់អង្គភាព ដើម្បីផ្តល់ភាពងាយស្រួលក្នុងការរៀបចំជារបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាស និងប្រចាំឆ្នាំ, ការគ្រោងថវិកា និងផែនការសម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ ២០២៣
អានបន្ថែម
សិក្ខាសាលាបញ្ជ្រៀបការយល់ដឹងស្តីពី “ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម និងគណនេយ្យភាព (PMAS)” សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

នាថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដឹកនាំដោយឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ (អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ ព្រមទាំងមន្ត្រីជំនាញជាន់ខ្ពស់ និង មន្ត្រីជំនាញ នៃ អ.គ.ហ. បានរៀបចំសិក្ខាសាលាបញ្ជ្រៀបការយល់ដឹងស្តីពី “ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម និងគណនេយ្យភាព (PMAS)” សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការចូលរួមពីបណ្តាអគ្គនាយកដ្ឋាន ក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត។ ការរៀបចំសិក្ខាសាលានេះ ក្នុងគោលបំណងសម្រាប់បង្ហាញជូនដល់សិក្ខាកាមលើប្រព័ន្ធ PMAS សម្រាប់ជំនួយដល់ការរៀបចំផែនការសកម្មភាព របស់អង្គភាព ដើម្បីផ្តល់ភាពងាយស្រួលក្នុងការរៀបចំជារបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាស និងប្រចាំឆ្នាំ, ការគ្រោងថវិកា និងផែនការសម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ ២០២៣
អានបន្ថែម
ទស្សនកិច្ចសិក្សាទៅកាន់ខេត្តត្រាតនៃព្រះរាជាណាចក្រថៃ ដើម្បីពិភាក្សា និងស្វែងយល់ពីការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ឱ្យកាន់តែល្អប្រសើរឡើង និងជាមូលដ្ឋានសម្រាប់កែសម្រួលរបាយការណ៍វិភាគ SWOT រាជធានី-ខេត្ត

នារសៀលថ្ងៃសុក្រ ៨រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការ ដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី ប្រធាន ផ្នែក រដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញ និងមន្ត្រីជំនាញជាន់ខ្ពស់នៃ អ.គ.ហ. បានដឹកនាំគណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា រួមមាន ឯកឧត្តម លោកជំទាវអភិបាលរង តំណាងគណៈអភិបាលខេត្ត, លោក លោកស្រី តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ធ្វើទស្សនកិច្ចសិក្សាទៅកាន់ខេត្តត្រាតនៃព្រះរាជាណាចក្រថៃ ដើម្បីពិភាក្សា និងស្វែងយល់ពីការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ឱ្យកាន់តែល្អប្រសើរឡើង និងជាមូលដ្ឋានសម្រាប់កែសម្រួលរបាយការណ៍វិភាគ SWOT រាជធានី-ខេត្ត។

អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ ២០២៣
អានបន្ថែម
ទស្សនកិច្ចសិក្សានេះគណ:ប្រតិភូបានធ្វើដំណើរទៅកាន់រោងចក្រចំនួន ២ គឺ ក្រុមហ៊ុន HANA Microelectronic និងរោងចកាត់ដេរសំលៀកបំពាក់ KNN ព្រមទាំងបានជួបពិភាក្សាជាមួយតំណាងគ្រប់គ្រងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេស
នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំទស្សនកិច្ចសិក្សាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តកោះកុង ដោយមានការចូលរួម និងដឹកនាំដោយ ឯកឧត្តម សំឃិត វៀន អភិបាលរងខេត្តកោះកុង។ ក្នុងទស្សនកិច្ចសិក្សានេះគណ:ប្រតិភូបានធ្វើដំណើរទៅកាន់រោងចក្រចំនួន ២ គឺ ក្រុមហ៊ុន HANA Microelectronic និងរោងចកាត់ដេរសំលៀកបំពាក់ KNN ព្រមទាំងបានជួបពិភាក្សាជាមួយតំណាងគ្រប់គ្រងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសដើម្បីសិក្សា និងស្វែងយល់អំពីការអភិវឌ្ឍក្នុងតំបន់សេដ្ឋកិច្ចនេះ សម្រាប់ជាមូលដ្ឋានក្នុងការកែសម្រួលរបាយការណ៍វិភាគ SWOT រាជធានី-ខេត្ត។
ដំណើរទស្សនកិច្ចសិក្សានេះមានការចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរង តំណាងអភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រីតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលខេត្តកោះកុង ។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ ២០២៣
អានបន្ថែម
ដំណើរទស្សនកិច្ចសិក្សាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន នៅ ក្នុងខេត្តកោះកុង និងខេត្តត្រាតនៃព្រះរាជាណាចក្រថៃ ដើម្បីស្វែងយល់សម្រាប់ជាមូលដ្ឋានក្នុងការកែសម្រួលរបាយការណ៍វិភាគ SWOT រាជធានី-ខេត្ត
នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅសាលាខេត្តកោះកុង, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជា អគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខា ធិការ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញ ជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំទស្សនកិច្ចសិក្សាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍ សេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តកោះកុង សម្រាប់ជាមូលដ្ឋានក្នុងការកែសម្រួលរបាយការណ៍វិភាគ SWOT រាជធានី-ខេត្ត ដោយមានការចូលរួម និងដឹកនាំដោយ ឯកឧត្តម សំឃិត វៀន អភិបាលរងខេត្តកោះកុង។ ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារក៏បានពិភាក្សាអំពីរបាយការណ៍វិភាគ ភាពខ្លាំង ភាពខ្សោយ កាលានុវត្ត ភាព និងការគំរាមកំហែង (SWOT) នៃខេត្តកោះកុង ដែលរៀបចំដោយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ដំណើរទស្សនកិច្ចសិក្សានេះមានការចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរង តំណាងអភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រីតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលខេត្តកោះកុង ។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១១ ខែឧសភា ឆ្នាំ ២០២៣
អានបន្ថែម
ជំនួបពិភាក្សារវាងអង្គភាពពាក់ព័ន្ធអំពីកង្វះខាតព័ត៏មានក្នុងរបាយការណ៏ SWOT
ថ្ងៃពុធ ១៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ត្រូវនឹង ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ពេលរសៀល លោក អ៊ាង ប្រុស អនុប្រធានមន្ទីរ មន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តកំពត បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយ មន្ត្រីជំនាញដែលអញ្ចើញមកពី រដ្ឋបាលខេត្ត និង អនុប្រធានមន្ទីរផែនខេត្ត ដើម្បីទទួលសិក្សានិងស្វែងយល់បន្ថែមអំពីទិន្និន័យដែលត្រូវបញ្ចូលក្នុងរបាយការណ៏វិភាគ SWOT​របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត និងធ្វើបច្ចុប្បន្នភាពទិន្និន័យ ។ ក្នុងនោះដែរក្រុមការងាររៀបចំរបាយការណ៏ នូវបញ្ជីទិន្នន័យដែលខ្វះខាត ជូនដល់មន្ទីរពាក់ព័ន្ធដើម្បីផ្តល់ជូនក្រុមការងារបន្ថែម ។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ ២០២៣
អានបន្ថែម
ចំនួនសុរប: 36