ជ្រើសរើសភាសា: Khmer Khmer English English

ដំណឹង និងព្រឹត្តិការណ៍



ទស្សនកិច្ចសិក្សាស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមតំបន់ស្ថិតនៅជាប់ព្រំដែនខេត្តស្វាយរៀង

នាថ្ងៃអង្គារ ១០ រោច ខែមាឃ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅខេត្តស្វាយរៀង,អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. បានរៀបចំទស្សនកិច្ចសិក្សាស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមតំបន់ស្ថិតនៅជាប់ព្រំដែនខេត្តស្វាយរៀង។ ដំណើរទស្សនកិច្ចសិក្សានេះមានការចូលរួមពី ឯកឧត្តមអភិបាលរង លោក លោកស្រីតំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តចំនួន ១៥, ឯកឧត្តម លោក លោកស្រីតំណាងក្រសួងបរិស្ថាន, រដ្ឋាករទឹកស្វយ័តខេត្តស្វាយរៀង និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥។ តាមរបៀបវារៈនៃកម្មវិធីទស្សនកិច្ចសិក្សាថ្ងៃទី២, អ.គ.ហ. បានដឹកនាំគណៈប្រតិភូធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់រោងចក្រ កៃនីង មេថល ប្រូដាក់ (ខេមបូឌា) ឯ.ក (សម្ភារៈផ្ទះបាយ, អំពូលភ្លើងលំអរ និងគ្រឿងសង្ហារិម។ល។) នៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស ព្រមទាំងបានជួបពិភាក្សាជាមួយម្ចាស់តំបន់សេដ្ឋកិច្ចអំពីការគ្រប់គ្រង និងផែនការទាក់ទាញក្រុមហ៊ុនផ្សេងៗ មកវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ព្រមទាំងពិភាក្សាអំពីការគ្រប់គ្រងសង្វាក់ផលិតកម្ម និងកាកសំណល់ចេញពីរោងចក្រ ដើម្បីធានានូវ ការការពារបរិស្ថាន បានត្រឹមត្រូវ។

អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ ២០២៤
អានបន្ថែម
ទស្សនកិច្ចសិក្សាទៅកាន់ខេត្តតៃនីញ ប្រទេសវៀតណាម នៅតំបន់ឧស្សាហកម្មថាញ់ថាញ់កុង

នាថ្ងៃចន្ទ ៩ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤, ក្រោមការដឹកនាំរបស់​ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) , អមដោយឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យ, មន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញនៃ អ.គ.ហ.បានដឹកនាំគណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា រួមមានឯកឧត្ដម លោកជំទាវអភិបាលរង តំណាងអភិបាលនៃគណៈអភិបាលខេត្តចំនួន ១៥, តំណាងក្រសួងបរិស្ថាន, តំណាងរដ្ឋាករទឹកខេត្តស្វាយរៀង និងលោក លោកស្រី ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ទាំង២៥។ តាមរបៀបវារៈនៃកម្មវិធីក្នុងថ្ងៃទី១ គណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តតៃនីញ ប្រទេសវៀតណាម នៅតំបន់ឧស្សាហកម្មថាញ់ថាញ់កុងដូចជា រោងចក្រផ្គត់ផ្គង់ទឹកស្អាត, រោងចក្រប្រព័ន្ធប្រព្រឹត្តិកម្មសំណល់រាវទឹកកខ្វក់ និងក្រុមហ៊ុនផលិតកម្មគ្រឿងផ្លាស្ទិក (ស្លាបព្រា, សម, ប្រអប់ជ័រ។ល។) ព្រមទាំងពិភាក្សាអំពី ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាមួយតំណាងប្រធានមន្ទីរការបរទេសខេត្តតៃនីញ, តំណាងអភិបាលនៃគណៈអភិបាលខេត្តតៃនីញ និងភាគីពាក់ព័ន្ធផ្សេងទៀត។ ទស្សនកិច្ចសិក្សានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីសិក្សានិងដកស្រង់បទពិសោធន៍ អំពីការអភិវឌ្ឍសេដ្ឋកិច្ច សម្រាប់ពង្រឹងសមត្ថភាពពីការអភិវឌ្ឍសេដ្ឋកិច្ចនៅថ្នាក់មូលដ្ឋាន ជូនដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ជាមូលដ្ឋានក្នុងការកែសម្រួលរបាយការណ៍វិភាគ SWOT នារាជធានី-ខេត្ត។

អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យ​លេខ​ ២៦៥​ អនក្រ.បក​ ស្តីពីការរៀបចំប្រព្រឹត្តទៅ​នៃ​អង្គភាពសវនកម្មផ្ទៃក្នុង
ថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤
____________
លោកប្រធានមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ និងប្រធាន​ អនុប្រធាន​ មន្ត្រីការិយាយល័យ​ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យ​លេខ​ ២៦៥​ អនក្រ.បក​ ស្តីពីការរៀបចំប្រព្រឹត្តទៅ​នៃ​អង្គភាពសវនកម្មផ្ទៃក្នុង ។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៤ ខែមីនា ឆ្នាំ ២០២៤
អានបន្ថែម
​វគ្គបណ្ដុះបណ្ដាល​ស្តីពីវិធាន​ និងនីតិវិធីលម្អិតនៃការជម្រះបញ្ជី​ទ្រព្យសម្បត្តិ​រដ្ឋចេញពីបញ្ជីសារពេីភណ្ឌទ្រព្យសម្បត្តិរដ្ឋ​
ថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤
ក្រោមការដឹកនាំដោយលោក​ យិន​ ប៊ុនអាន​ ប្រធានមន្ទីរសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ខេត្តកំពត​បានរៀបចំ​វគ្គបណ្ដុះបណ្ដាល​ស្តីពីវិធាន​ និងនីតិវិធីលម្អិតនៃការជម្រះបញ្ជី​ទ្រព្យសម្បត្តិ​រដ្ឋចេញពីបញ្ជីសារពេីភណ្ឌទ្រព្យសម្បត្តិរដ្ឋ​ ដោយមានការចូលរួមពី​ មន្ត្រីជំនាញតាមបណ្តា​មន្ទីរ​ អង្គភាព​ ជុំវិញខេត្ត​ ក្រុង​ ស្រុក​ និងឃុំ​ សង្កាត់ទាំងអស់ក្នុងភូមិសាស្ត្រខេត្តកំពត​ ។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៩ ខែកុម្ភះ ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំ​ ស្តីពី​របាយការណ៍​ ត្រួតពិនិត្យការអនុវត្តថវិកា​ប្រចាំឆ្នាំ២០២៣​ របស់ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​
នាព្រឹក​ថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនឹង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤
        នៅសាលប្រជុំ​មន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ លោកប្រធានមន្ទីរ​ ព្រមទាំង​ លោក​ លោកស្រី​ ប្រធាន​ អនុប្រធាន​ មន្ត្រី​ ការិយាល័យនៃមន្ទីរ​ សហវកព​ បានចូលរួមកិច្ចប្រជុំ​ ស្តីពី​របាយការណ៍​ ត្រួតពិនិត្យការអនុវត្តថវិកា​ប្រចាំឆ្នាំ២០២៣​ របស់ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ក្រោមអធិបតីភាព​ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ​ អូន​ ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រី្តក្រសួង​ សហវ​ ។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៧ ខែកុម្ភះ ឆ្នាំ ២០២៤
អានបន្ថែម
អបអរសាទរ​ ក្រុង​កំពត​ទទួល​បាន​ពានរង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​ លេីក​ទី​៤​ ឆ្នាំ​២០២៤
ទិដ្ឋភាព​ដង្ហែ​ក្បួនពាន​រង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​ ក្នុង​ក្រុង​កំពត តាមផ្លូវទឹក និងផ្លូវគោក​។

អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែកុម្ភះ ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ សហវ.សរ. អហក ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
ថ្ងៃអង្គារ ១៣ កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក្រោមការដឹកនាំដោយលោក​ យិន​ ប៊ុនអាន​ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងមានការចូលរួមពី​រដ្ឋបាលខេត្ត​ ក្រុង ស្រុក និងមន្ទីរសុខភិបាលបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ សហវ.សរ. អហក ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ។

អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណណែនាំលេខ ០១៣ សហវ.សរណ.អថ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤

ឆ្នាំពីរពាន់ម្ភៃបួន ខែមករា ថ្ងៃទីម្ភៃបី វេលាម៉ោងប្រាំបីព្រឹក នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណណែនាំលេខ ០១៣ សហវ.សរណ.អថ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ក្រោមការដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយដោយលោក យិន ប៉ុនអាន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត ។

សមាសភាពចូលរួម

១. លោក យិន ប៊ុនអាន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញ​វត្ថុខេត្ត

២. លោក អ៊ាង ប្រុស អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត

៣. លោកស្រី សួស សាយ័ន្តតំណាងអអគ្គនាយដ្ឋានថវិកាក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ព្រមទាំងសហការី

៤. លោក-លោកស្រី ប្រធានកាប្រធាន អនុរិយាល័យ មន្ត្រី នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត

៥.លោក-លោកស្រីតំណាងប្រធានមន្ទីរជំនាញ និងប្រធានគណនេយ្យជុំវិញខេត្ត


ជាកិច្ចចាប់ផ្តើមលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត បានមានមតិសំណេះសំណាលនិងធ្វើរបាយការណ៍ពាក់ព័ន្ធនិងការអនុវត្ត

ចំណូល-ចំណាយ ឆ្នាំ២០២៣ និងបញ្ហាប្រឈម ដាស់តឿនអោយមន្ទីរជំនាញជុំវិញខេត្ត ធ្វើរបាយការណ៍ផ្ញើមកមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមខ្លឹម

សារាណែនាំរបស់សារាចរ លោកប្រធាន អង្គប្រជុំ បានលើកសរសើអំពីការខិតខំប្រឹងប្រែង របស់មន្ទីរជំនាញជុំវិញខេត្ត លើការអនុវត្តប្រមូល

ចំណូល និងការ ចំណាយទូទាត់ទាន់​ពេលវេលា ។ បន្ទាប់ពីការវាយតម្លៃលើការងារបញ្ចប់ លោកប្រធានអង្គប្រជុំ ក៏បានប្រគល់ភារកិច្ចជូន

អ្នកធ្វើបទបង្ហាញ អំពីខ្លឹមសារសារាចរណែនាំលេខ ០១៣ សហវ ទាំងស្រុងជូនអង្គប្រជុំ ។

អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី៤ និងឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ

នាព្រឹកថ្ងៃទី ១៧ ខែ មករា ឆ្នាំ២០២៤ លោកអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត បានដឹកនាំប្រធានការិយាល័យ អនុប្រធានការិយាល័យ ពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី៤ និងឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថ​ តាមប្រព័ន្ធវីដេអូ Zoom ។

អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ ២០២៤
អានបន្ថែម
ពិធីដេញថ្លៃភាសុីគ្រប់ប្រភេទសម្រាប់ធ្វេីអាជីវកម្មក្នុងខេត្តកំពតឆ្នាំ២០២៤
ពិធីដេញថ្លៃភាសុីគ្រប់ប្រភេទសម្រាប់ធ្វេីអាជីវកម្មក្នុងខេត្តកំពតឆ្នាំ២០២៤
---------
នាព្រឹកថ្ងៃទី​០៧​ កេីត​ ខែមិគសិរ​ ឆ្នាំថោះ​ បញ្ជស័ក​ ព.ស​ ២៥៦៧
ត្រូវនិងថ្ងៃទី​ ១៩​ ខែធ្នូ​ ឆ្នាំ២០២៣
មន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តកំពត​បានរៀបចំពិធី​ដេញថ្លៃភាសុីគ្រប់ប្រភេទសម្រាប់អាជីវកម្មឆ្នាំ២០២៤​ ក្រោមអធិបតីភាព​ឯកឧត្តម​ ចាន់​ ថា​ អភិបាលរងខេត្តកំពត​ និងតំណាងក្រសួង​ សហវ​
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ ២០២៣
អានបន្ថែម
ចំកិច្ចប្រជុំស្តីពីការជំរុញធ្វេីប័ណ្ណកម្មសិទ្ធិ​អចលទ្រព្យដល់មន្ទីរជំនាញ​ រ​ដ្ឋបាលខេត្ត​ ក្រុងស្រុក​ ក្នុងខេត្តកំពត
មន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តកំពត​ បានរៀបចំកិច្ចប្រជុំស្តីពីការជំរុញធ្វេីប័ណ្ណកម្មសិទ្ធិ​អចលទ្រព្យដល់មន្ទីរជំនាញ​ រ​ដ្ឋបាលខេត្ត​ ក្រុងស្រុក​ ក្នុងខេត្តកំពត
-------------------
នាព្រឹកថ្ងៃចន្ទ ៦ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២
-យោងលិខិតលេខ ១០៣៤៨ សហវ.អខច ចុះថ្ងៃទី ២៨ តុលា ឆ្នាំ ២០២២ ស្តីពីការជំរុញធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។​
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ នឹងរៀបចំ​ ពិនិត្យវឌ្ឍនភាព​ លើការងារ ពាក់ពន្ធ័ និងការស្នើសុំធ្វើប័ណ្ណកម្មសិ​ទ្ធិលើដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដោះស្រាយផ្ទាល់រាល់ការយឺតយ៉ាវ ទាក់ទងទៅនិងបែបបទរដ្ឋបាលមួយចំនួន ឬករណីដីមានទំនាស់ និងបញ្ហាប្រឈម​ នានា ពាក់ព័ន្ធនិងការធ្វើប័ណ្ណកម្មសិទ្ធិលើទីតាំងដីរដ្ឋរបស់មន្ទីរជំនាញ រដ្ឋបាលខេត្ត ក្រុង ស្រុក។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៨ ខែធ្នូ ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចពិភាក្សាលើសេចក្ដីព្រាងសៀវភៅមគ្គុទ្ទេសក៍វិនិយោគក្នុងខេត្តកំពត
នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានដឹកនាំក្រុមប្រឹក្សាភិបាល និងសមាជិក ចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្ដម ពេញ ធារម្យ អភិបាលរងនៃគណៈអភិបាលខេត្តកំពត និងប្រធានមន្ទីសំខាន់ៗ ក្នុងគោលបំណងជជែកពិភាក្សាលើសេចក្ដីព្រាងសៀវភៅមគ្គុទ្ទេសក៍វិនិយោគក្នុងខេត្តកំពត និងសុំយោបល់ជុំវិញការបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពត នៅចុងខែធ្នូនេះ។
កិច្ចពិភាក្សាបានផ្ដោតសំខាន់លើខ្លឹមសារ និងទន្និន័យចាំបាច់ដែលត្រូវដាក់បញ្ចូលទៅក្នុងសៀវភៅមគ្គុទ្ទេសក៍វិនិយោគ ដើម្បីលើកកម្ពស់និងផ្សព្វផ្សាយឱកាសវិនិយោគក្នុងខេត្តកំពតដែលជាខេត្តសម្បូរទៅដោយធនធានធម្មជាតិ ទេសចរណ៍ ស្ថិតនៅទីតាំងយុទ្ធសាស្ត្រ តភ្ជាប់ប្រទេសថៃ និងវៀតណាម តាមរយៈច្រកសេដ្ឋកិច្ចអនុតំបន់ឆ្នេរភាគខាងជើងកម្ពុជា។
ឯកឧត្ដម ពេញ ធារម្យ បានសម្ដែងការត្រេកអរ និងគាំទ្រចំពោះចក្ខុវិស័យរបស់សមាគម ដែលបាននិងកំពុងខិតខំប្រឹងប្រែងនាំយកការវិនិយោគចូលក្នុងខេត្តកំពត និងបើកឱកាសឱ្យវិនិយោគិនសិក្សាលើគម្រោងផែនការអភិវឌ្ឍន៍ផ្សេងៗ។ ឯកឧត្ដមក៏បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការបង្កើតសាខាសមាគមថ្មីក្នុងខេត្តកំពតផ្ទាល់ ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រសមាគម។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ ២០២៣
អានបន្ថែម
សិក្ខាសាលាស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីលទ្ធកម្មសាធារណៈ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ និងលទ្ធកម្មសាធារណៈ
វេលាព្រឹក, ថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣
-------------
មន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ខេត្តកំពត​ បានចូលរួមសិក្ខាសាលាស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីលទ្ធកម្មសាធារណៈ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ និងលទ្ធកម្មសាធារណៈថ្មីចំនួន ០៣ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម ឈឹម សា រ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ មានការអញ្ជើញចូលរួមពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ សិក្ខាកាមចូលរួមសរុបចំនួន ១១៥៥នាក់ (ចូលរួមផ្ទាល់ចំនួន ៣៦០នាក់ និងតា
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៧ ខែធ្នូ ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំស្តីពីការពង្រឹងវិសាលភាព"ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ" និងការបំពាក់ Attendance QR សម្រាប់ស្រង់វត្តមានប្រចាំថ្ងៃដោយស្វ័យប្រវត្តិតាមរយ:កម្មវិធី MEF Profile
នារសៀលថ្ងៃពុធ​ ១០កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត
លោក​ យិន​ ប៊ុនអាន​ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត បានដឹកនាំ​ អនុប្រធានមន្ទីរ​ ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ត្រី​ និងមន្ត្រីជាប់កិច្ចសន្យា​ ទាំងអស់ចូលរួមកិច្ចប្រជុំស្តីពីការពង្រឹងវិសាលភាព"ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ" និងការបំពាក់ Attendance QR សម្រាប់ស្រង់វត្តមានប្រចាំថ្ងៃដោយស្វ័យប្រវត្តិតាមរយ:កម្មវិធី MEF Profile នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត ដែលរៀបចំដោយនាយកដ្ឋានបុគ្គលិកនៃក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ​ ០១២​ សហវ​ សរ.អហក​ ចុះថ្ងៃទី​១៩ខែតុលា​ ឆ្នាំ២០២៣

នៅព្រឹក ថ្ងៃចន្ទ​ ៨កេីត​ ខែកត្តិក​ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧​ ត្រូវនឹង ថ្ងៃទី២០​ ខែវិច្ឆិកា​ ឆ្នាំ២០២៣
មន្ទីរ​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ខេត្តកំពត​ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ​ ០១២​ សហវ​ សរ.អហក​ ចុះថ្ងៃទី​១៩ខែតុលា​ ឆ្នាំ២០២៣
ក្រោមការដឹកនាំ​កិច្ចប្រជុំដោយលោក​ អ៊ាង​ ប្រុស​ អនុប្រធានមន្ទីរសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ និងបទបង្ហាញខ្លឹមសារសង្ខេបដោយលោក​ស្រី​ យិន​ ម៉ានីយ៉ា​ ប្រធានការិយាល័យ​ហិរញ្ញវត្ថុ​និរដ្ឋបាលថ្នាក់ក្រោមជាតិ​ និងសម្របសម្រួលដោយមន្ត្រីនៃមន្ទីរ​ សហវកព​ ដោយមានការចូលរួមពី
-រដ្ឋបាលខេត្ត
-រតនាគារ
-មន្ទីរ​សុខាភិបាល​
-ក្រុង​ ស្រុកទាំងអស់ក្នុងខេត្តកំពត​

គួរបញ្ជាក់ផងដែរ​កិច្ចប្រជុំនេះគឺរៀបចំឡេីងជារៀងរាល់ឆ្នាំថវិកាអនុវត្ត​ដេីម្បីផ្សព្វផ្សាយអំពី​ខ្លឹមសារ​ កាលបរិច្ឆេទ​កំណត​់
ការធ្វេីអាណត្តិនិយ័តកម្មថវិកា​ ,​ការសន្យាចំណាយ​, ការធ្វេីចលនាឥណទាន​ ,ការជម្រះបញ្ជី​ចំណូល​ ចំណាយ​ ,ការបូកសរុប​ ផ្ទាត់ផ្ទាត់តួរលេខ​ ,ការធ្វេីរបាយការណ៍ចំណូល​ ចំណាយ​ឆ្នាំ២០២៣​ និងកិច្ចប្រតិបត្តការណ៍ថវិកាឆ្នាំ២០២៤​ ។

អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ​ ០១០​ សហវ​ ចុះថ្ងៃទី​១៩​ ខែកញ្ញា​ ឆ្នាំ២០២៣
នៅរសៀល​ ថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧​ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣
មន្ទីរ​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ខេត្តកំពត​ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ​ ០១០​ សហវ​ ចុះថ្ងៃទី​១៩​ ខែកញ្ញា​ ឆ្នាំ២០២៣
ក្រោមការដឹកនាំ​កិច្ចប្រជុំដោយលោក​ អ៊ាង​ ប្រុស​ អនុប្រធានមន្ទីរសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ និងបទបង្ហាញខ្លឹមសារសង្ខេបដោយលោក​ស្រី​ ប៊ុន​ សុម៉ាលី​ ប្រធានការិយាល័យ​ ថវិកាមន្ទីរជំនាញ​ និងសម្របសម្រួលដោយមន្ត្រីនៃមន្ទីរ​ សហវកព​ ដោយមានការចូលរួមពីសំណាក់​លោក​ លោកស្រី​ អនុប្រធានមន្ទីរ​ អង្គភាព និងប្រធានការិយាល័យ​គណនេយ្យ​ ជុំវិញខេត្ត​ ។
គួរបញ្ជាក់ផងដែរ​កិច្ចប្រជុំនេះគឺរៀបចំឡេីងជារៀងរាល់ឆ្នាំថវិកាអនុវត្ត​ដេីម្បីផ្សព្វផ្សាយអំពី​ខ្លឹមសារ​ កាលបរិច្ឆេទ​កំណត​់
ការធ្វេីអាណត្តិនិយ័តកម្មថវិកា​ ,​ការសន្យាចំណាយ​, ការធ្វេីចលនាឥណទាន​ ,ការជម្រះបញ្ជី​ចំណូល​ ចំណាយ​ ,ការបូកសរុប​ ផ្ទាត់ផ្ទាត់តួរលេខ​ ,ការធ្វេីរបាយការណ៍ចំណូល​ ចំណាយ​ឆ្នាំ២០២៣​ និងកិច្ចប្រតិបត្តការណ៍ថវិកាឆ្នាំ២០២៤​ ។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំណែនាំ ត្រួតពិនិត្យនិងថែទាំឧបករណ៍ សម្ភារៈបច្ចេកវិទ្យាព័ត៌មាន និងមិនមែនបច្ចេកវិទ្យាព័ត៌មានវិទ្យាដែលបានដាក់តម្លើងជូនមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពត ដើម្បីប្រើប្រាស់ប្រព័ន្ធ FMIS
ថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារនៃការិយាល័យហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ នាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន នៃអគ្គយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ជាក្រុមការងារនៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានចូលមកមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តកំពត​ ដេីម្បីត្រួតពិនិត្យ និងថែទាំឧករណ៍ សម្ភារបច្ចេកវិទ្យាព័ត៌មាននិងមិនមែនបច្ចេកវិទ្យាព័ត៌មាន ដែលបានដាក់ដំឡើងជូនមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពត ដើម្បីប្រើប្រាស់ប្រព័ន្ធ FMIS ។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ ២០២៣
អានបន្ថែម
ចូលរួមសិក្ខាសាលាលិខិតបទដ្ឋានគតិយុត្ត​ និងការចែករំលែកបទពិសោធន៍ស្តីពីការបេីកផ្តល់ប្រាក់អត្ថប្រយោជន៏របស់មន្ត្រីសាធារណះបង្វែរត្រង់ចូលគណនីបៀវត្សរបស់មន្ត្រីសាធារណះ​ តាមរយៈប្រព័ន្ធ​online zoom meeting..
ថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣
មន្ទីរសេដ្ឋកិច្ច​និងហិរញ្ញវត្ថុខេត្តកំពត​ បានចូលរួមសិក្ខាសាលាលិខិតបទដ្ឋានគតិយុត្ត​ និងការចែករំលែកបទពិសោធន៍ស្តីពីការបេីកផ្តល់ប្រាក់អត្ថប្រយោជន៏របស់មន្ត្រីសាធារណះបង្វែរត្រង់ចូលគណនីបៀវត្សរបស់មន្ត្រីសាធារណះ​ តាមរយៈប្រព័ន្ធ​online zoom meeting ក្រោមការដឹកនាំកិច្ចប្រជុំដោយលោក​ អនុប្រធានមន្ទីរ​ និងចូលរួមពីប្រធានការិយាល័យ​ អនុប្រធានការិ.​មន្ត្រី​ ការិយាល័យពាក់ព័ន្ធ​ ។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី៣០ ខែតុលា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំស្តីពីការពិនិត្យគម្រោងវិនិយោគនៅថ្នាក់រាជធានី-ខេត្ត
នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនឹង ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត បានរៀបចំកិច្ចប្រជុំស្តីពី “ការពិនិត្យគម្រោងវិនិយោគនៅថ្នាក់រាជធានី-ខេត្ត“​​ ជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នកពាក់ព័ន្ធដែលមានលក្ខណៈស៊ីជម្រៅ ដោយផ្តោតលើការលើកទឹកចិត្តទាំងក្នុងទិដ្ឋភាពច្បាប់ និងបទប្បញ្ញត្តិ និងបច្ចេកទេសផ្នែក ពន្ធដារ និង គយ ក្នុងយន្តការ“ច្រកចេញចូលតែមួយ” នៃអនុគណៈកម្មាធិការវិនិយោគ​ រាជធានី​ខេត្ត ។ សមាសភាពចូលរួម ៖
១.ក្រុមការងារសម្រាប់ច្រកចេញចូលតែមួួយ
២.វាគ្មិនពីអគ្គលេខាធិការដ្ឋាន គសហ
៣.វាគ្មិនពីអគ្គនាយកដ្ឋានពន្ធដារ
៤.វាគ្មិនពីអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា
៥.មន្ត្រី​ជំនាញមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត, កែប, ព្រះសីហនុ, កោះកុង, កំពង់ស្ពឺ, កំពង់ឆ្នាំង
៦.មន្ត្រីជំនាញរដ្ឋបាលខេត្តទាំង ៥ ខេត្ត
ដែលរៀបចំនៅសាលប្រជុំរបស់រដ្ឋបាលខេត្តកំពត​។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ ២០២៣
អានបន្ថែម
ពិធីសំណេះសំណាលជាមួយនិវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
        នៅរសៀលថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣, នៅមន្ទីរសេដ្ឋកិច្ច និងហិញ្ញវត្ថុខេត្តកំពត, សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំ “ពិធីសំណេះសំណាលជាមួយនិវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” ក្រោមអធិបតីភាពរបស់លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ និងជាប្រធានសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានកិត្តិយសសមាគម ពិធីសំណេះសំណាលនេះមានការចូលរួមពី និវត្តជនចំនួន ៤១ រូប របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត ខេត្តកែប សាខាពន្ធដារខេត្តកំពត ខេត្តកែប និងសាខាគយនិងរដ្ឋករខេត្តកំពត ។
នាឱកាសសំណេះសំណាលនេះ, លោកជំទាវ កែវ ចរិយា បានពាំនាំការផ្ដាំសួរសុខទុក្ខនិងការនឹករលឹករបស់ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីជូនចំពោះនិវត្តជនទាំងអស់ ក៏ដូចជាជម្រាបជូនអង្គពិធីអំពីសមិទ្ធផលសម្រេចបានជាច្រើនរបស់រាជរដ្ឋាភិបាល ពិសេសការធានាបាននូវស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចជាតិ ។ ក្នុងឱកាសជួបសំណេះសំណាលនេះ, សមាគមសង្គហៈមិត្តបុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននាំយកអំណោយជាក្រម៉ា សំពត់សុឹងខ្មែរ និងថវិកាជូនដល់និវត្តជន ។
គោលបំណងការរៀបចំកម្មវិធីសំណេះសំណាលនេះគឺ៖
១. ផ្តល់ការឧបត្ថម្ភគ្នាទៅវិញទៅមក រវាងសមាជិក សមាគមទាំងអស់ ដែលជាបុគ្គលិកមន្រ្តីរាជការ កសហវ.
២.ពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងបុគ្គលិក មន្ត្រីរាជការ កសហវ. ឲ្យកាន់តែរីកចម្រើន និងរឹងមាំ
៣.ជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ដល់បុគ្គលិក មន្ត្រីរាជការក្រសួង។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំពិភាក្សាស្តីពីរំហូរនីតិវិធីអនុវត្តការងារបច្ចុប្បន្នរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត នៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៣ វេលេម៉ោង ៩:០០ នាទីព្រឹក តាមរយៈប្រព័ន្ធសន្និសីទវីដេអូដោយប្រើប្រាស់កម្មវិធី Zoom

នៅឆ្នាំ ២០២៣ និងក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណះ របស់រាជរដ្ឋាភិបាលកម្ពុជាលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រង-គម្រោង FMIS បានចុះសិក្សានីតិវិធីអនុវត្តការងារនៅរដ្ឋបាលក្រុង ស្រុក និង ខណ្ឌមួយចំនួនរួចរាល់សម្រាប់ការរៀបចំ និងដាក់ឱ្យអនុវត្ត FMIS ដែលឆ្លើយតបទៅនឹងស្ថានភាព និងតម្រូវការជាក់ស្តែងរបស់រដ្ឋបាលក្រុង ស្រុក និង ខណ្ឌ ដែលនឹងត្រូវប្រើប្រាស់ FMIS នៅក្នុងឆ្នាំ២០២៤ ។ ជាកិច្ចការបន្តដើម្បីប្រមូលធាតុចូលសំខាន់ៗ សម្រាប់ជាមូលដ្ឋានក្នុងការសិក្សា និងរៀបចំនិតិវិធីឱ្យគ្រប់ជ្រុងជ្រោយ និងអាចឈានដល់ការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីរំហូរនីតិវិធីអនុវត្តការងារបច្ចុប្បន្នរបស់ មន្ទីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ។


អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ ២០២៣
អានបន្ថែម
ប្រជុំពិភាក្សាធ្វើបច្ចុប្បន្នភាពទិន្នន័យរបាយការណ៍ SWOT របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត

ក្រុមការងារ រៀបចំរបាយការណ៍ SWOT ​បានជួបប្រជុំធ្វើបច្ចុប្បន្នទិន្នន័យប្រមូលបាន តាមបណ្តាមន្ទីរជំនាញពាក់ព័ន្ធ ដូចជាមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មន្ទីរទេសចរណ៍ មន្ទីររ៉ែ និងថាមពល មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត មន្ទីរធនធានទឹក មន្ទីរផែនការ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ និងរដ្ឋបាលខេត្ត ដើម្បីបញ្ចូល និងសង្ខេប ដើម្បីអោយស្រួលយល់ក្នុងការអាន និងស្វែងយល់ ។

អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ប្រចាំឆមាសទី១ ឆ្នាំ២០២៣”

នាព្រឹកថ្ងៃចន្ទ ១១ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០នាទី, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្ដីពី “ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ប្រចាំឆមាសទី១ ឆ្នាំ២០២៣” តាមរយៈប្រព័ន្ធវីដេអូ និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួង-ស្ថាប័ន តំណាងដៃគូអភិវឌ្ឍន៍, តំណាងអង្គការមិនមែនរដ្ឋាភិបាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ ។

អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៥ ខែកញ្ញា ឆ្នាំ ២០២៣
អានបន្ថែម
សិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ត្រួតពិនិត្យហិរញ្ញវត្ថុសាធារណៈកម្ពុជា ក្នុងគោលបំណងពិភាក្សាប្រមូលធាតុចូលបន្ថែម និងធានាបាននូវសង្គតិភាពពេញលេញ និងភាពគ្រប់ជ្រុងជ្រោយ នៃរបាយការណ៍ត្រួតពិនិត្យនេះ និងជាធាតុចូលដ៏សំខាន់សម្រាប់របាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ និងបញ្ចូលក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម”

នាថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣, នៅសណ្ឋាគារ ហៃយ៉ាត់ វីជិនស៊ី ភ្នំពេញ, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការនៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. សហការជាមួយធនាគារពិភពលោក បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ត្រួតពិនិត្យហិរញ្ញវត្ថុសាធារណៈកម្ពុជា ក្នុងគោលបំណងពិភាក្សាប្រមូលធាតុចូលបន្ថែម និងធានាបាននូវសង្គតិភាពពេញលេញ និងភាពគ្រប់ជ្រុងជ្រោយ នៃរបាយការណ៍ត្រួតពិនិត្យនេះ និងជាធាតុចូលដ៏សំខាន់សម្រាប់របាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ និងបញ្ចូលក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម”។សិក្ខាសាលាពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួមពីតំណាងអង្គភាពក្រោមឱវាទ កសហវ., មន្ទីរ សហវ. រាជធានី-ខេត្ត, ក្រសួង-ស្ថាប័ន និងតំណាងដៃគូអភិវឌ្ឍន៍ សរុបចំនួនប្រមាណ ២២៣ រូប។

អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធមុខងារភារកិច្ចមន្ត្រីរាជការ ការគ្រប់គ្រង ការប្រើប្រាស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា និងពិនិត្យយន្តការវាយតម្លៃ សមិទ្ធកម្មមន្ត្រីដែលទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្ត និងផ្សព្វផ្សាយណែនាំ អនុវត្តលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ពាក់ព័ន្ធ និងការគ្រប់គ្រងបុគ្គលិក ។

នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត បានរៀបចំកិច្ចប្រជុំក្រោមការដឹកនាំដោយលោកអនុប្រធានមន្ទីរទទួលបន្ទុក ស្តីពីការពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធមុខងារភារកិច្ចមន្ត្រីរាជការ ការគ្រប់គ្រង ការប្រើប្រាស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា និងពិនិត្យយន្តការវាយតម្លៃសមិទ្ធកម្មមន្ត្រីដែលទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្ត និងផ្សព្វផ្សាយណែនាំ អនុវត្តលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ពាក់ព័ន្ធ និងការគ្រប់គ្រងបុគ្គលិក ដែលមានការចូលរួមពីលោកប៊ិន កក្កដា ប្រធានប្រតិភូ និងសហការី ។

កិច្ចប្រជុំបានបញ្ចប់យ៉ាងល្អប្រសើ និងបរិយាកាសរីករាយ ។

អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៧ ខែកញ្ញា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆមាសទី១ ឆ្នាំ២០២៣

នាព្រឹកថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត បានចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆមាសទី១ ឆ្នាំ២០២៣ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធ zoom meetiNg ​ព្រមទាំងមានការចូលរួមពីលោកប្រធានមន្ទីរ អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ ។

អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលឆ្នាំ២០២៣ ការអនុវត្តកិច្ចព្រមព្រៀងសមិទ្ធកម្មរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) តាមប្រព័ន្ធ Video Conference កម្មវិធី Zoom

នារសៀល ថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត បានចូលរួម កិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលឆ្នាំ២០២៣ ការអនុវត្តកិច្ចព្រមព្រៀងសមិទ្ធកម្មរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ  ក្រោមអធិបតីភាព ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការ ដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់, មន្ត្រីជំនាញ នៃ អ.គ.ហ. តាមប្រព័ន្ធ Video Conference កម្មវិធី Zoom ។ កិច្ចប្រជុំនេះមានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធនៃមន្ទីរ សហវ.រាជធានី-ខេត្តទាំង២៥ ផងដែរ ។

អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែកក្កដា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំ ការពិនិត្យពីតម្រូវការគាំទ្ររបស់រដ្ឋបាលឃុំ-សង្កាត់ក្នុងការអនុវត្តប្រព័ន្ធ SARMIS ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) តាមប្រព័ន្ធ Zoom

នារសៀល ថ្ងៃពុធ ១០រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត បានចូលរួម កិច្ចប្រជុំ ការពិនិត្យពីតម្រូវការគាំទ្ររបស់រដ្ឋបាលឃុំ-សង្កាត់ក្នុងការអនុវត្តប្រព័ន្ធ SARMIS ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការ ដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់, មន្ត្រីជំនាញ នៃ អ.គ.ហ. តាមប្រព័ន្ធ Zoom ។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រុមការងារគ្រប់គ្រងគម្រោង FMIS, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ, លោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធនៃមន្ទីរ សហវ.រាជធានី ខេត្តទាំង២៥ ផងដែរ។

អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ ២០២៣
អានបន្ថែម
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី (Singapore Business Federation - SBF)ដឹកនាំដោយលោក Gary Lim, ប្រធានប្រចាំប្រទេស អមដោយសមាជិកប្រតិភូ មកពីបណ្តាក្រុមហ៊ុននានា ចំនួន ២៣ រូបទៀត ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងស្វែងយល់អំពីសក្តា នុពលទីផ្សារ និងការវិនិយោគ ពិសេស ស្វែងរកកិច្ចសហប្រតិបត្តិការ និង កាលានុវត្តភាពធុរកិច្ចនៅកម្ពុជា។

នាព្រឹកថ្ងៃអង្គារ ១៥កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៧៧ ត្រូវនឹងថ្ងៃទី ០១ ខែ សីហា ឆ្នាំ២០២៣, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ.

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី (Singapore Business Federation - SBF)ដឹកនាំដោយលោក Gary Lim, ប្រធានប្រចាំប្រទេស អមដោយសមាជិកប្រតិភូ មកពីបណ្តាក្រុមហ៊ុននានា ចំនួន ២៣ រូបទៀត ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងស្វែងយល់អំពីសក្តា នុពលទីផ្សារ និងការវិនិយោគ ពិសេស ស្វែងរកកិច្ចសហប្រតិបត្តិការ និង កាលានុវត្តភាពធុរកិច្ចនៅកម្ពុជា។

អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ ២០២៣
អានបន្ថែម
សេចក្តីប្រកាសព័ត៌មានស្តីពី ពិធីដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ចីអាជីកម្មតាមថ្នាលបច្ចេកវិទ្យា ព័ត៌មាន ដំណាក់កាលទី៣ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការ ចូលរួមយ៉ាងច្រើនកុះករពីក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងសមាគម និងដៃគូអភិវឌ្ឍន៍

កាលពីវេលាម៉ោង៩ ព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,

សេចក្តីប្រកាសព័ត៌មានស្តីពី ពិធីដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ចីអាជីកម្មតាមថ្នាលបច្ចេកវិទ្យា ព័ត៌មាន ដំណាក់កាលទី៣ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការ ចូលរួមយ៉ាងច្រើនកុះករពីក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងសមាគម និងដៃគូអភិវឌ្ឍន៍។



អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២២ ខែមិថុនា ឆ្នាំ ២០២៣
អានបន្ថែម
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញ​វត្ថុរៀបចំពិធីសូត្រមន្ត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
ថ្ងៃពុធ ៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ត្រូវនឹង ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត បានរៀបចំពិធីសូត្រមន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុននេះ ពិធីរៀបចំឡើងដោយលោកប្រធានមន្ទីរ អនុប្រធានមន្ទីរ ប្រធានការិយាល័យ មន្ត្រី និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ ហើយក៏មានការសម្តែងលោតរបាំ ត្រុដិផងដែរ ។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ ២០២៣
អានបន្ថែម
វគ្គបណ្តុះបណ្តាលរបៀបតម្លើង និងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា គ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS)

នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹង ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត ក្រោមការដឹកនាំដោយលោកយិន ប៊ុនអាន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត បានរៀបចំវគ្គបណ្តុះបណ្តាលជូន រដ្ឋបាលក្រុង ស្រុក និងមន្ទីរជំនាញ-អង្គភាព ជុំវិញខេត្ត អំពីរបៀបតម្លើង និងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បតិ្តរដ្ឋ (SARMIS) ដើម្បីផ្តល់ជាចំណេះដឹងបន្ថែមសម្រាប់យកទៅប្រើប្រាស់ និងកត់ត្រាទ្រព្យសម្បត្តិរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន អោយមានប្រសិទ្ធភាព។

អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែមីនា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្រទាន

នាព្រឹកថ្ងៃ សុក្រ ១១ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៧ ខែ មីនា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពតក្រោមការដឹកនាំដោយលោកអនុប្រធានមន្ទីរ និងសហការី បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និង ប្រកាសលេខ ០៣០ សហវ.ប្រក ចុះថ្ងៃទី១៣ ខែ មករា ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទានជូន រដ្ឋបាលឃុំ/សង្កាត់ លោក លោកស្រី នាយក នាយិកាក្រុមហ៊ុនប្រកបអាជីវកម្មអភិវឌ្ឍអចល់នវត្ថុ និងបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ។ គួរបញ្ជាក់ផងដែរ រាល់សកម្មភាពអាជីវកម្មពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍអចលនវត្ថុ វិស័យបញ្ចាំ និងប្រាតិភោគដោយអនុប្បទាននៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺតម្រូវឱ្យមានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ឬលិខិតអនុញ្ញាតអាជីវកម្មពីមន្ទីរសេដ្ឋកិច្ច នឹងហិរញ្ញវត្ថុ រាជធានី-ខេត្ត ជាធរមាន ។ ដោយបច្ចុប្បន្ន មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានពិនិត្យឃើញថា សកម្មភាពអាជីវកម្មខាងលើ កំពុងតែមានការរីកដុះដាលគួរឱ្យកត់សម្គាល់ ស្របពេលដែលការផ្សព្វផ្សាយបទប្បញ្ញត្តិពាក់ព័ន្ធនៅមានចន្លោះនៅឡើយ។ ការណ៍នេះ ក្នុងគោលបំណងពង្រឹងប្រសិទ្ធិភាពនៃការអនុវត្តនូវបទប្បញ្ញត្តិពាក់ព័ន្ធខាងលើ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត ។

អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ ២០២៣
អានបន្ថែម
ត្រួតពិនិត្យ ប្រតិបត្តិការពង្រឹងគុណភាព និងលើកកម្ពស់សមធម៌សេវាសុខាភិបាល និងពិនិត្យការចំណាយស្បៀងអ្នកជំងឺ និងចំណាយផ្សេងៗទៀតសម្រាប់ឆ្នាំ២០២២ របស់មន្ទីរពេទ្យបង្អែកខេត្តកំពត

មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្តកំពត ការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមការដឹកនាំដោយ លោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ និងសហការី បានចុះត្រួតពិនិត្យ ប្រតិបត្តិការពង្រឹងគុណភាព និងលើកកម្ពស់សមធម៌សេវាសុខាភិបាល និងពិនិត្យការចំណាយស្បៀងអ្នកជំងឺ និងចំណាយផ្សេងៗទៀតសម្រាប់ឆ្នាំ២០២២ របស់មន្ទីរពេទ្យបង្អែកខេត្តកំពត ។

អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៤ ខែកុម្ភះ ឆ្នាំ ២០២៣
អានបន្ថែម
ត្រួតពិនិត្យ ប្រតិបត្តិការពង្រឹងគុណភាព និងលើកកម្ពស់សមធម៌សេវាសុខាភិបាល និងពិនិត្យការចំណាយស្បៀងអ្នកជំងឺ និងចំណាយផ្សេងៗទៀតសម្រាប់ឆ្នាំ២០២២ របស់ស្រុកប្រតិបត្តិឈូក
  • មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្តកំពត៖ ការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមការដឹកនាំដោយ លោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ និងសហការី បានចុះត្រួតពិនិត្យ ប្រតិបត្តិការពង្រឹងគុណភាព និងលើកកម្ពស់សមធម៌សេវាសុខាភិបាល និងពិនិត្យការចំណាយស្បៀងអ្នកជំងឺ និងចំណាយផ្សេងៗទៀតសម្រាប់ឆ្នាំ២០២២ របស់ស្រុកប្រតិបត្តិឈូក

អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែកុម្ភះ ឆ្នាំ ២០២៣
អានបន្ថែម
ត្រួតពិនិត្យប្រតិបត្តិការពង្រឹងគុណភាព និងលើកកម្ពស់សមធម៌សេវាសុខាភិបាល និងពិនិត្យការចំណាយស្បៀងអ្នកជំងឺ និងចំណាយផ្សេងៗទៀតសម្រាប់ឆ្នាំ២០២២​ របស់ស្រុកប្រតិបត្តិអង្គជ័យ

មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្តកំពត៖ ការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមការដឹកនាំដោយ លោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ និងសហការី បានចុះត្រួតពិនិត្យ ប្រតិបត្តិការពង្រឹងគុណភាព និងលើកកម្ពស់សមធម៌សេវាសុខាភិបាល និងពិនិត្យការចំណាយស្បៀងអ្នកជំងឺ និងចំណាយផ្សេងៗទៀតសម្រាប់ឆ្នាំ២០២២ របស់ស្រុកប្រតិបត្តិអង្គជ័យ ។

អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី១៨ ខែកុម្ភះ ឆ្នាំ ២០២៣
អានបន្ថែម
បានចុះត្រួតពិនិត្យ ប្រតិបត្តិការពង្រឹងគុណភាព និងលើកកម្ពស់សមធម៌សេវាសុខាភិបាល របស់ស្រុកប្រតិបត្តិកំពង់ត្រាច

មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្តកំពត៖ ការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមការដឹកនាំដោយ លោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ និងសហការី បានចុះត្រួតពិនិត្យ ប្រតិបត្តិការពង្រឹងគុណភាព និងលើកកម្ពស់សមធម៌សេវាសុខាភិបាល និងពិនិត្យការចំណាយស្បៀងអ្នកជំងឺ និងចំណាយផ្សេងៗទៀតសម្រាប់ឆ្នាំ២០២២ របស់ស្រុកប្រតិបតិ្តកំពង់ត្រាច។

អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៧ ខែកុម្ភះ ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣
នៅព្រឹកថ្ងៃពុធ ១១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៣
មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្តកំពត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ ក្រោមការដឹកនាំដោយលោក យិន ប៊ុនអាន ប្រធានមន្ទីរ និងលោក ហេង សុជាតិ តំណាងអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងសហការី ដោយមានការចូលរួមពី លោក លោកស្រី តំណាងមន្ទីរ អង្គភាព និងគណនេយ្យករ ជុំវិញខេត្ត ។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០១ ខែកុម្ភះ ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ សហវ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០២៣ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
នាព្រឹក ថ្ងៃអង្គារ ៩រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២៣
មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្តកំពត ក្រោមការដឹកនាំដោយលោកប្រធានមន្ទីរ និងសហការី បានរៀបចំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ សហវ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០២៣ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដើម្បើផ្តល់ជាចំណេះដឹងថ្មីៗក្នុងការអនុវត្ដសកម្មភាពក្នុងឆ្នាំថវិកា និងដោះស្រាយនូវបញ្ហាប្រឈមផ្សេងៗ ដែលបានអនុវត្តកន្លងមក ។កិច្ចផ្សព្វផ្សាយបានបញ្ចប់ដោយជោគជ័យ និងមានភាពស្និតស្នាលក្រៃលែង ។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៤ ខែកុម្ភះ ឆ្នាំ ២០២៣
អានបន្ថែម
ចំជំនួបពិភាក្សាជាមួយទីប្រឹក្សាសេដ្ឋកិច្ចនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អំពីស្ថានភាពសេដ្ឋកិច្ច និងវិនិយោគក្នុងខេត្តកំពត
នាវេលាម៉ោង ៣ ៖ ៣០ នាទីរសៀល ថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣
________
ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក យិន ប៊ុនអាន ប្រធានមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្ត បានរៀបចំជំនួបពិភាក្សាជាមួយ លោក នាង សុភ័ណ្ឌតារា ជាទីប្រឹក្សាសេដ្ឋកិច្ចនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អំពីស្ថានភាពសេដ្ឋកិច្ច និងវិនិយោគក្នុងខេត្តកំពត,របាយការណ៏បូកសរុបប្រចាំឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ របស់មន្ទីរ រួមទាំងការអភិវឌ្ឍន៏សេដ្ឋកិច្ចក្នុងខេត្ត ដើម្បីប្រមូលធាតុចូល និងសម្រាប់ គម្រោងអភិវឌ្ឍទីក្រុងប្រកបដោយសុខដុមរមនានៅ ក្រុងកំពត ។ ការសិក្សានេះនឹងគ្របដណ្តប់លើស្ថានភាពបច្ចុប្បន្នទាក់ទងនឹងទិន្នន័យ របាយការណ៍ និងផែនការអភិវឌ្ឍន៍ខេត្ត ។
______
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៤ ខែកុម្ភះ ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បពិនិត្យ និងពិភាក្សាលើរបាយការណ៍ត្រួតពិនិត្យ និងវាយតម្លៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី៤ និងប្រចាំឆ្នាំ២០២២
រសៀលថ្ងៃអង្គារទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្តកំពត
កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បពិនិត្យ និងពិភាក្សាលើរបាយការណ៍ត្រួតពិនិត្យ និងវាយតម្លៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី៤ និងប្រចាំឆ្នាំ២០២២
តាមរយៈ ប្រពន្ធ័បច្ចេកវិទ្យា Zoom cloud meeting ។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៤ ខែកុម្ភះ ឆ្នាំ ២០២៣
អានបន្ថែម
បើកសំណើពិគ្រោះថ្លៃប្រេងឥន្ធនៈឆ្នាំ២០២៣
នាព្រឹក វេលាម៉ោង ៨ :៣០ នាទីគត់ ថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ២០២៣
ក្រុមការងារលទ្ធកម្មសានៃមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្តកំពត ក្រោមការដឹកនាំដោយលោក ប្រធានក្រុមការងារលទ្ធកម្មមន្ទីរ បានរៀបចំការបើកសំណើពិគ្រោះថ្លៃប្រេងឥន្ធនៈឆ្នាំ២០២៣ ។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែកុម្ភះ ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២២ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: ដំណាក់កាលទី៣ បូក២ (PFM-TWG)
នាព្រឹកថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹង ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣
------------------------------------------------------
លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត និងអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យទាំងអស់ បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២២ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: ដំណាក់កាលទី៣ បូក២ (PFM-TWG) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ថ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈប្រព័ន្ធ Video Conference (Zoom)។
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២២ ខែកុម្ភះ ឆ្នាំ ២០២៣
អានបន្ថែម
វគ្គបណ្តុះបណ្តាលស្តីអំពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បិត្តិរដ្ឋ (SARMIS)

នាថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្តកំពត ក្រោមការដឹកនាំដោយលោក យិន ប៊ុនអាន ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ​បានរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បិត្តិរដ្ឋ (SARMIS)ជូន ក្រុង ស្រុក ឃុំ សង្កាត់នៃខេត្តកំពត រយៈពេល ០១ថ្ងៃពេញ ប្រកបដោយស្មារតីយកចិត្តទុកដាក់ និងភាពរីករាយ ។ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលសិក្ខាកាមចូលរួមបានទទួលនូវចំណេះដឹង និងការស្វែងយល់អំពី របៀបនៃការទាញយក និងតម្លើងកម្មវិធីនិងរបៀបនៃការប្រើប្រាស់កម្មវិធី ។

អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ ២០២២
អានបន្ថែម
ចំនួនសុរប: 44